អាការៈដេកមិនលក់

ស្វែងយល់អំពីអាការៈដេកមិនលក់
ប្រភេទសម័យទំនើប

កាលពីដើមឡើយអាការៈដេកមិនលក់ឬកើតមានភាពរសាបរសល់ រំខានដល់ដំណេកតែងតែកើតមានចំពោះមនុស្សចាស់អាយុច្រើនទៅហើយ តែប៉ុណ្ណោះឬមួយក៏អាស្រ័យដោយសារតែជំងឺណាមួយបង្កឡើង។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះវិញបែរជាអាការៈដេកមិនលក់ក៏កើតមានឡើងចំពោះក្មេងកាន់តែច្រើន ថែមឡើងទៀត។
ដេកមិនលក់អាការៈជំងឺសម័យទំនើប
ចំពោះអ្នកដែលធ្វើការងារច្រើនម៉ោងជារៀងរាល់ថ្ងៃអ្នកដែលមិនសូវបញ្ចោញកំលាំងពល កម្មបរិភោគអាហារមិនមានសារជាតិគ្រប់គ្រាន់ដែលនាំឱ្យរូបកាយកាន់តែឃ្លានផឹកគ្រឿងស្រវឹងជក់ បារីការកើតវិបល្លាស់ប្រែប្រួលផ្នែកស្មារតីសុទ្ធតែប៉ះពាល់ដល់ប្រព័ន្ធប្រសាទនិងដំណេកទាំងអស់។
ហេតុអ្វីនៅពេលពិបាកដេកលក់ពេកគេនឹកឃើញដល់Melatonin?
នៅឆ្នាំ១៩៥៨ ក្រុមអ្នក វិទ្យាសាស្ត្របានរកឃើញ និងដឹងអំពី Melatonin ដែលត្រូវបាន បញ្ចេញមកពីខួរក្បាលរបស់មនុស្សដោយសារធាតុនេះផលិតចេញមកចាប់ពីពេលព្រលប់ពីព្រះ អាទិត្យអស្តង្គតទៅព្រមទាំងបញ្ចោញមកកាន់ច្រើនឡើងចន្លោះម៉ោង២-៤ទៀបភ្លឺពេលដែលមនុស្ស យើងលង់លក់ក្នុងដំណេកបំផុតហើយវាបានបន្ថយឥទ្ធិពលផលិតរបស់វាទៅវិញពេលដែលព្រះ អាទិត្យចាប់ផ្តើមបញ្ចេញពន្លឺរស្មីពេលព្រឹកព្រលឹម។
ចំពោះមនុស្សដែលមានអាយុតិចសារធាតុនេះ ផលិតចេញពីខួរក្បាលមកច្រើនណាស់ ហើយវាក៏ផលិតកាន់តែតិចទៅៗតាមអាយុកាលរបស់ មនុស្សរួមទាំងរូបកាយទ្រុឌទ្រោមទៅនោះដែរ។ ដូច្នេះមនុស្សចាស់ជរាបរិមាណ Melatonin ក៏ត្រូវ បានផលិតចេញមកដ៏តិចតួច។ជាមួយគ្នានោះហើយដែលត្រូវនឹងករណីដែលជាមនុស្សចាស់សំរាន្ត តិចហើយសំរាន្តពិបាកលង់លក់ផងទៅទៀតនោះ។ Melatonin វាបានបញ្ចោញមកពីខួរក្បាល ក្នុងកំរិត២៤ម៉ោងជាប់គ្នាដោយបរិមាណតិច ឬក៏ច្រើនអាស្រ័យទៅតាមម៉ោងពេលនោះដែរដើម្បី >ផ្តល់នូវដំណេកលង់លក់ដល់មនុស្សទៅតាមបែបធម្មជាតិ។
តើធ្វើដូចម្តេចដើម្បីទទួលបានដំណេកលង់លក់ស្កប់ស្កល់ទៅកើត?
អ្នកគួរតែប្រតិបត្តិទៅតាមវិធីសាស្ត្រយ៉ាងសាមញ្ញដូចជាត្រាំជើងនៅក្នុងទឹកក្តៅឧណ្ហៗឱ្យ បាន៥នាទីមុនពេលចូលទៅកាន់ដំណេកធ្វើម៉ាស្សាបាតជើងមិនត្រូវបរិភោគអាហារពេលយប់ឆ្អែត ហួសប្រមាណពេកនោះទេមិនពិសាតែ កាហ្វេនៅពេលរាត្រីធ្វើឱ្យខួរក្បាលនិងស្មារតីមានអារម្មណ៍ ជ្រះស្រឡះល្អមុនពេលចូលទៅកាន់ដំណេក។
តើពេលណាទើបប្រើថ្នាំសំរាប់ជួយធ្វើឱ្យដំណេកលង់លក់បានល្អ?
ថ្នាំងងុយដេកមិនមែនចេះតែយកមកប្រើដើម្បីឱ្យឆាប់ទទួលទានដំណេកលង់លក់ជារៀងរាល់ ពេលនោះទេ។ កាលពីពេលថ្មីៗកន្លងទៅនេះក្រុមអ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវរកការផលិត ថ្នាំងងុយដេកដោយផ្សំផលិតជាមួយសាធាតុMelatonin បញ្ចូលទៅក្នុងផលិតផលឱសថដើម្បីជួយ ធ្វើឱ្យដំណេករបស់អ្នកជំងឺបានលង់លក់ស្កប់ស្កល់ប្រសើរជាងប្រភេទថ្នាំងងុយដេកផ្សេងៗទៀត។ ប៉ុន្តែសូមជ្រាបថាការប្រើប្រាស់ថ្នាំសំរាប់ជួយធ្វើឱ្យដំណេកលង់លក់នោះអាចប្រើប្រាស់បានសំរាប់ តែករណីចុងក្រោយបង្អស់នៅពេលដែលប្រត្តបត្តិទៅតាមវិធីសាស្ត្រដូចបានជំរាប់មកពីខាងលើនេះ ហើយនៅតែមិនទទួលបានប្រសិទ្ធភាពនាំឱ្យដំណេកមិនបានលង់លក់ទៅតាមសំរួលតែប៉ុណ្ណោះ ៕ @@@@@@@@@ ៕ដកស្រង់ចេញពីកាសែតកម្ពុជាថ្មី ឆ្នាំទី៧ លេខ១៥៥៩

Leave a comment