ប្រយោជន៍របស់តែ

សារប្រយោជន៍របស់តែ (Useful of Tea)

ស្ទើរតែគ្រប់គ្នាផឹកតែ វាជាការចាំបាច់នៅពេលអ្នកក្រោកឡើងពេលព្រឹក ដើម្បីថ្ងៃថ្មីគួរផឹកតែ ហើយនៅពេលរសៀលពេលដែលអ្នកមានអារម្មណ៍ងងុយដេក ឬក៏រាងខ្សោយបន្តិចក៏គួរទទួលទានវា ។
តែនៅជុំវិញពិភពលោក មានរបៀបផឹកផ្សេងៗគ្នាដូចជា ជាមួយទឹកដោះគោ ឬមិនចាំបាច់ដាក់ទឹកដោះគោ ដូចជាតែម៉ាសាឡា តែបៃតង តែទឹកកក តែខ្មៅ ឬតែតិណទេស ដើម្បីបំបាត់ការឈឺបំពង់ក ឬជំងឺផ្តាសាយធ្ងន់ធ្ងរ ។ មានតែច្រើនប្រភេទដែលអាចរកបាន តែខ្មៅ តែបៃតង តែស តែអ៊ូឡុង តែក្រហម និងតែតិណទេស ។ តែខ្មៅភាគច្រើនគេទទួលទានក្តៅនៅក្នុងតំបន់អាស៊ី និងទទួលទានវាសុទ្ធដោយមិនលាយជាមួយទឹកដោះគោ ស្ករ ឬទឹកឃ្មុំ ។ ជួនកាលគេលាយផ្កាក្លាំពូ ចន្ទន៍ក្រឹស្នា និងឈើឯម ។នៅក្នុងប្រទេសជប៉ុន ចិន និង កូរ៉េ មានតែបៃតង ហើយប្រទេសទាំងនេះបានរៀបចំពិធីពិសេសពាក់ព័ន្ធការផលិត និងការផឹកតែ ដែលគេហៅថា ពិធីផឹកតែ ។ មានប្រយោជន៍មួយចំនួនទៀត ក្រៅពីការទទួលទាន ។នៅតាមសួនសន្លឹកតែដែលប្រើរួច ត្រូវបានគេប្រើដើម្បីជួយឲ្យផ្កាកុលាបលូតលាស់បានល្អ ឬដើមផ្កាម្លិះចេញផ្កា ។ នៅតាមកន្លែងធ្វើសរសៃ (Spa) គេប្រើធ្វើជាគ្រឿងសម្រាប់ការព្យាបាលភ្នែកនៅក្នុងហាងកែសម្ផស្ស និងតាមគេហដ្ឋានគេប្រើវាជាគ្រឿងសម្រាប់លាងជម្រះសក់ គេថែមទាំងប្រើវាជាគ្រឿងថែរក្សាស្បែក នៅក្នុងគ្រឿងសម្អាង និងប្រើជាថ្នាំជ្រលក់សម្លៀកបំពាក់ ។
ការស្រាវជ្រាវបានបង្ហាញថា តែមានសារធាតុប្រឆាំងអុកស៊ីដកម្ម រ៉ែ វីតាមីន និងកាល់ស្យូម សារធាតុទាំងអស់នេះ មានប្រយោជន៍ចំពោះសុខភាពរបស់អ្នក ។ វាជាការពិតដែលថា តែ មានជាតិកាហ្វេអ៊ីន៤០ មិល្លីក្រាម ប៉ុន្តែកាហ្វេស្រស់មួយពែងមាន៨៥ មិល្លីក្រាម ។
ការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីដកម្ម នៅក្នុងតែអាចជួយកាត់បន្ថយជំងឺបេះដូង និងសរសៃឈាម ទប់ស្កាត់ជំងឺមហារីក និងធ្វើឲ្យប្រព័ន្ធស៊ាំប្រសើរឡើង ។ គេក៏បានរកឃើញផងដែរថា ការផឹកតែ៦ពែងក្នុងមួយថ្ងៃ សារធាតុ Polyphenols ដែលមាននៅក្នុងតែ អាចកាត់បន្ថយអត្រាកើតជំងឺមហារីក ។​
នៅក្នុងប្រទេសចិន ទីដែលតែបៃតងផឹកច្រើន ដូចការផឹកទឹកនោះ គេបានរកឃើញថា អត្រាកើតជំងឺមហារីកត្រូវបានកាត់បន្ថយប្រហែល ៦០ ភាគរយ ។ គេនិយាយថា នេះគឺដោយសារតែបៃតងមានភាគរយសារធាតុប្រឆាំងអុកស៊ីដកម្មជាងតែខ្មៅ។ទាំងនេះគឺជារបៀបខ្លះដែល តែអាចជួយអ្នក
– ទប់ស្កាត់ជំងឺបេះដូង គឺសារធាតុប្រឆាំងអុកស៊ីដកម្ម ដែលជួយកាត់បន្ថយអត្រាកើតជំងឺបេះដូង។ការទទួលទានតែខ្មៅពីរបីពែងជាប្រចាំជួយទប់ស្កាត់ មិនឲ្យមានកំណកនៅក្នុងសរសៃឈាមក្រហម។
ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលមានអាយុលើសពី៦៥ ឆ្នាំ ដែលផឹកតែយ៉ាងហោចណាស់មួយ ឬពីរពែងរៀងរាល់ថ្ងៃ មានភាពហាប់ណែនរបស់ឆ្អឹងខ្ពស់នៅត្រង់ឆ្អឹងខ្នង និងត្រង់ភ្លៅ ជាកន្លែងផុយស្រួយជាទូទៅដែលបង្កឡើងដោយសារតែសភាពស្តើងរបស់ឆ្អឹង (Osteoporosis) ជាងក្រុមស្ត្រីដែលមានអាយុដូចគ្នា តែមិនបានទទួលទានតែទាល់តែសោះ ។
ឥឡូវនេះតែកំពុងត្រូវបានប្រើប្រាស់ញឹកញាប់ជាងនៅក្នុងផលិតផល ថែរក្សាស្បែក ដើម្បីកម្ចាត់ជំងឺមហារីក និងភាពជ្រីវជ្រួញរបស់ស្បែក ។ សារធាតុ Polyphenol ដែលគេរកឃើញនៅក្នុងតែ គឺមានកម្លាំងខ្លាំងជាងសារធាតុប្រឆាំងអុកស៊ីដកម្មណាៗទាំងអស់ ។
ការទទួលទានតែខ្មៅ ត្រូវបានគេរកឃើញថា ជួយទប់ស្កាត់ការបង្កើតឲ្យមានកំណកជាប់ធ្មេញ និងសម្លាប់បាក់តេរីដែលចម្លងមេរោគដល់ធ្មេញរបស់អ្នក ។ ការកកើតជាតិអាស៊ីត ដោយសារបាក់តេរី ដែលបង្កើតឲ្យមានដង្កូវស៊ីធ្មេញ ត្រូវបានទប់ស្កាត់ដោយសារធាតុ Polyphenol ។ វាក៏ជួយទប់ស្កាត់ការបង្កើតសារធាតុស្អិត ដែលបង្កើតឲ្យមានកំណកនៅជាប់ជាមួយ ធ្មេញផងដែរ ។
តែគឺជាគ្រឿងបន្ធូរភាពតានតឹងក្នុងអារម្មណ៍ ។ នៅពេលអ្នកមានអារម្មណ៍តឹងតែង ចូរអង្គុយចុះឲ្យស្រួលបន្ធូរអារម្មណ៍ ហើយក្រេបទឹកតែបៃតង ឬតែខ្មៅបន្តិចម្តងៗ ។ វាជួយធ្វើឲ្យសរសៃប្រសាទរបស់អ្នកធូរស្រាល ។
នៅពេលភ្នែករបស់អ្នកមានអារម្មណ៍អស់កម្លាំង ក្រោយពីអង្គុយជាច្រើនម៉ោងនៅពីមុខម៉ាស៊ីនកុំព្យូទ័រ ឲ្យគេព្យាបាលភ្នែក ។ ចូរប្រើសន្លឹកតែ ហើយយកក្រណាត់ឬក្រដាសជូតមាត់ រុំវា ។ យកទឹកក្តៅចាក់ពីលើវា ហើយយកវាមកដាក់លើភ្នែករបស់អ្នក ខណៈពេលអ្នកតម្រេតខ្លួន ។ វាជួយបន្ធូរការចុករោយ និងធ្វើឲ្យភ្នែកធូរស្រាល

៕ @@@@@@@@@ ៕
Labels: Useful of tea

Leave a comment