បន្លែឆ្អិនមានគុណភាពខ្ពស់

បន្លែឆ្អិនមានគុណភាពអាហារខ្ពស់ជាងបន្លែឆៅ

ពួកអ្នកពិសោធន៍នៅក្នុងទីក្រុង ម៉ាកការ៉ូនី បានរកឃើញចំណេះដឹង ថ្មីមួយដែលបំផ្លាញនូវជំនឿចាស់គំរិលដែលគេនាំជឿជាក់រហូតមកដល់ បច្ចុប្បន្ននេះថាការដាំស្លបន្លែអោយឆ្អិនធ្វើអោយគុណប្រយោជន៍នៃម្ហូប
អាហារថយចុះ។ ក៏ប៉ុន្តែការពិតការចំអិនបន្លែអោយឆ្អិនវាជួយរក្សារឬបង្កើនគុណភាពប្រយោជន៍ អាហារកាន់តែខ្ពស់ទៅវិញទេ។ ក្រុមអ្នកពិសោធន៍របស់សាស្ត្រាចារ្យនីកូលេត្តា ប៉េឡិករ៉ីនីពី មហាវិទ្យាល័យប៉ាម៉ារបស់អ៊ីតាលីបានរកឃើញចំណេះដឹងថ្មីមួយក្នុងការស្រាវជ្រាវទំរង់តូចមួយនិង កំពុងព្យាយាមប្រមូលផ្តុំទិន្នន័យដ៏សំបូរដែលបង្ហាញអោយឃើញថាគុណប្រយោជន៍របស់ម្ហូបអាហារ ក្នុងបន្លែដែលបានចំអិនវាឡើងកំរិតខ្ពស់។
អ្នកពិសោធន៍បានសិក្សារគុណប្រយោជន៍ម្ហូបអាហារក្នុងបន្លែដូចជាមើមការ៉ុតaa និងប៉្រកគូលី ធ្វើអោយវាឆ្អិនតាមវិធីចំអិនអាហាររបៀបអ៊ីតាលី។ ក្នុងនោះគេបានឆាស្ងោរឬចំហុយបន្ទាប់មករក ឃើញថាបន្លែដែលបានឆ្អិនដោយសារការស្ងោរឬចំហុយនៅមានសារជាតិរួមផ្សំក្នុងការទប់ស្កាត់ ពពួកអង់ទីអុកស៊ីដែនក្នុងកំរិតខ្ពស់នៅឡើយ។ទន្ទឹមគ្នានេះដែរម្ហូបអាហារប្រភេទឆាបានធ្វើអោយ បាត់បង់សារជាតិអស់ទាំងនោះយ៉ាងច្រើនប្រសិនបើប្រៀបធៀបជាមួយនិងវិធីស្ងោរឬស្លរនោះ។
ចំណែកបន្លែប៉្រកគូលីដែលធ្វើអោយឆ្អិនដោយការចំហុយនិងកាន់តែធ្វើអោយមានសារ ជាតិក្លូកូស៊ីណូលែតដែលជាសារធាតុផ្សំក្នុងរុក្ខជាតិដែលគេជឿថាមានគុណសម្បត្តិការពាររោគ មហារីកបានក្នុងកំរិតមួយយ៉ាងខ្ពស់។
ប្រធានក្រុមអ្នកពិសោធន៍បានផ្តល់គំនិតយល់ឃើញនៅក្នុងរបាយការណ៍លទ្ធផលសិក្សា ស្រាវជ្រាវក្នុងទស្សនាវដ្តីចំណេះដឹងឈ្មោះគីមីអាហារនិងកសិកម្មថាអាចនឹងកើតទៅរួចថាបន្លែមួយ ប្រភេទៗមានវិធីចំអិនអោយឆ្អិនដើម្បីរក្សារទុកនូវគុណប្រយោជន៍ខាងអាហារខុសៗគ្នា ៕ @@@@@@@@@៕
ដកស្រង់ចេញពីការសែតកម្ពុជាថ្មី ឆ្នាំទី៧ លេខ១៥៣២

Leave a comment