គេងផ្អៀងខាងស្តាំជួយកាត់

គេងផ្អៀងខាងស្តាំជួយកាត់បន្ថយអាការះឈឺខ្នង

ក្រុមគ្រូពេទ្យជំនាញនៅក្នុងប្រទេសថៃបានណែនាំពីការសំរាកដែលធ្វើឱ្យបានលង់លក់ស្រួល
និងក្រោយពីភ្ញាក់ដឹងខ្លួនឡើងវិញមានអារម្មណ៍ស្រស់ស្រាយ។
ការគេងផ្អៀងមកខាងស្តាំដៃវាជួយួឱ្យបេះដូងលោតបានស្រួលកាត់បន្ថយអាការះឈឺខ្នង ចំណែកឯអ្នកដែលថ្នឹកក្នុងការគេងផ្អៀងខាងឆ្វេងដៃវិញអាចធ្វើឱ្យកើតអាការះឈឺចុកចាប់សៀត នៅត្រង់កន្លើតបេះដូងដែលគួរតែឱបខ្នើយព្រមជាមួយនឹងលើកជើងគងការពារការស្ពឹកជើង
ដែលបណ្តាលមកពីដេកសង្កត់រយះពេលយូរពេក។
ក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសិរីរ៉ាតបានពោលបន្តទៀតថាការសំរាកដែលល្អបំផុតគឺការទទួល ទានដំណេករបស់មនុស្សដែលចំណាយពេលវេលាដើម្បីឱ្យបានលង់លក់ស្រួល១ភាគ៣នៃអាយុ។ ខណះពេលគេងសកម្មភាពគេងគឺជាវត្ថុសំខាន់បំផុតដែលបង្កផលឱ្យអ្នកទទួលទានដំណេកលង់
លក់បានពេញ១យប់ហើយក្រោកឡើងវិញប្រកបដោយសភាពស្រស់ស្រាយពុំមានអារម្មណ៍ចុកស្រពន់ ដែលជាធម្មតាមនុស្សទូទៅនិយមទទួលទានដំណេកផ្ងារព្រោះជាសកម្មភាពដេកដែលជាមាត្រដ្ជានមួយ។
ការទទួលទានដំណេកផ្ងារដែលស័ក្តិសមនោះគួរប្រើខ្នើយទាបហើយដើមកគួរស្ថិតនៅក្នុងបន្ទាត់ជាមួយគ្នា
ឯងដងខ្លួនដើម្បីការពារមិនឱ្យឈឺក។
ទោះបីយ៉ាងណាក៏ដោយចលនានៃការដេកផ្ងារវាមិនស័ក្តិសមទៅនឹងអ្នកកើតជំងឺរោគសួតនិងរោគបេះដូង
នោះទេព្រោះសាច់ដុំរបាំងខ្យល់វាសង្កត់ទៅលើសួតធ្វើឱ្យពិបាកក្នុងការដកដង្ហើម។ លក្ខណះបែបនេះធ្វើឱ្យការបំពេញការងាររបស់បេះដូងកាន់តែពិបាកឡើងក្រៅពីនោះអ្នកដែលមាន អាការះឈឺខ្នងក្នុងការគេងផ្ងារក៏អាចធ្វើឱ្យអាការះកាន់តែធ្ងន់ធ្ងរឡើងបានទៀតផង។
សំរាប់ការទទួលទានដំណេកដែលល្អបំផុតនៅពេលប្រៀបធៀបជាមួយនឹងចលនាដេកដទៃៗ
គឺជាការដេកដទៃៗ គឺជាការដេកផ្អៀងមកខាងស្តាំដៃវាជួយឱ្យបេះដូងដំនើរការបានស្រួលនិងអាការះ
ពីរោគក្រពះដែលត្រូវបានច្របាច់ចុះទៅកាន់ពោះវៀនតូចក៏បានល្អប្រសើរ។លើសពីនោះទៅ
ទៀតវាជួយអាការះឈឺខ្នងបានយ៉ាងល្អទៀតផង។
ចំណែកសកម្មភាពដេកផ្អៀងមកខាងឆ្វេងដៃវាជួយកាត់បន្ថយអាការះឈឺខ្នងបានក៏ប៉ុន្តែ
គួរឱបខ្នើយឱបហើយពាក់ជើងពីលើដើម្បីការពារអាការៈស្ពឹកជើងខាងឆ្វេងដែលបណ្តាល
មកពីដេកសង្កត់លើយូរពេក។
សកម្មភាពដេកផ្អៀងខាងឆ្វេងអាចធ្វើឱ្យកើតអាការះស្ទះខ្យល់សៀតនៅត្រង់បរិវេណសន្ទះ កន្លើតបេះដូងដែលបណ្តាលមកពីអាហារដែលមិនទាន់រំលាយបានអស់ក្នុងអំឡុងពេលចូលគេង។ ចំណែកអាការះដេកផ្កាប់គឺជាសកម្មភាពដែលធ្វើឱ្យការដកដង្ហើមមានការរាំងស្ទះថែមទាំង
ធ្វើឱ្យឈឺចុកចាប់កព្រោះត្រូវងើយមុខមកផ្នែកខាងក្រោយឬក៏បែរទៅខាងណាមួយក្នុងរយះពេលដ៏យូរ។ ដូច្នេះបើសិនចាំបាច់ត្រូវដេកផ្កាប់គួរប្រើខ្នើយនៅត្រង់ដើមទ្រូងដើម្បីការពារអាការះឈឺចុកចាប់ដើមក៕ @@@@@@@@@ ៕
ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៧ លេខ១៦៦៥

Leave a comment