រងរបួសបណ្តាលមកពីកុំព្យូទ័រ

មានអ្នករងរបួសបណ្តាលមកពីកុំព្យូទ័រ
កាន់តែកើនឡើងខ្ពស់

មិនប៉ុន្មានឆ្នាំកន្លងមកនេះមានអ្នកទទួលរងរបួសដោយសារកុំព្យូទ័រ នៅក្នុងផ្ទះនាំគ្នាចូលទៅទទួលការព្យាបាលនៅឯមន្ទីរពេទ្យក្នុងសហរដ្ឋ អាមេរិកកាន់តែច្រើនឡើងជាងមុនគួរឲ្យកត់សំគាល់។
ភាគច្រើនកើតចេញពីការឆក់ខ្សែភ្លើងតុកុំព្យូទ៍ររៀបចំទំរង់មិនបានល្អរហូតដល់ករណីខ្លះត្រូវឧបករណ៍
ធ្លាក់ត្រូវដោយក្មេងៗមានភាពប្រឈមនឹងរងរបួសពីកុំព្យូទ័រច្រើនជាងគេបំផុត។យោងតាមស្ថិតិចាប់ពីអំឡុង
ឆ្នាំ១៩៩២រហូតដល់២០០៦មន្ទីរពេទ្យនៅក្នុងសហរដ្ឋអាមេរិចបានរកឃើញថាមានអ្នកចូលមកទទួល
ការព្យាបាលរបួសព្រោះរងគ្រោះពីពីកុំព្យូទ័រមានចំនួនរហូត ដល់៧៨០០០នាក់។ចំណែកនៅប្រទេស
អង់គ្លេសវិញនៅក្នុងឆ្នាំ១៩៩៣មានអ្នកចូលទៅព្យាបាលរបួសដោយសារមូលហេតុដូចគ្នាខាងលើចំនួន៨០០នាក់។
ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០០២គេបែរជាឃើញ កើនឡើងរហូតដល់២១០០នាក់ឯណោះ។
ទោះបីយ៉ាងណាក៏ដោយការរងរបួសដោយសារកុំព្យូទ័រធ្លាក់ត្រូវនោះមានចំនួនស្រក ចុះព្រោះអេក្រង់កុំព្យូទ័រក្នុងពេលបចុប្បន្នគេបានផលិតឲ្យកាន់តែស្តើងហើយស្រាលជាងមុន ៕ @@@@@@@@@ ៕ ដកស្រង់ចេញពីការសែតកម្ពុជាថ្មីឆ្នាំទី៨ លេខ១៩៨៧

Leave a comment